Header Ads

ជីវប្រវត្តិសង្ខេបនៃ លោកសាស្ដ្រាចារ្យ ឈឹម ស៊ុម (១៩០៣..)

        កើតនៅគ.ស ១៩០៥ ក្នុងឃុំសេដ្ឋ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោកជាអតីតសិស្សនៃសាលា
បាលីជាន់ខ្ពស់ អតីតគ្រូបង្រៀន បានបង្រៀនភាសាបាលីនៅវត្តលង្កា បង្រៀនវិជ្ជាខ្មែរដល់សិស្សខ្មែរ
មកពីយៀកណាមខាងត្បូង និងសិស្សលាវមកពីប្រទេសលាវ និងកូនទាហាន ជាអតីតក្រុមជំនុំ
ព្រះត្រៃបីដក ជាសាស្ដ្រាចារ្យនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ជាសមាជិកក្រុមអភិបាលនៃសមាគម
អ្នកនិពន្ធខ្មែរ។ លោកបានចូលជាសមាជិកសមាគមអ្នកនិពន្ធខ្មែរនៅថ្ងៃទី ២៩ខែតុលាឆ្នាំ១៩៦០។

ស្នាដៃនិពន្ធ

តាមសៀវភៅសង្ខេបទសជាតក បោះពុម្ភឆ្នាំ១៩៥៩ បានបញ្ជាក់ថា លោកបាននិពន្ធសៀវភៅ
ចំនួន៤៩ភាគ ។ ប៉ុន្ដែរបច្ចុប្បន្ននេះ យើងឃើញមានសល់តែ៣ឈ្មោះតែប៉ុណ្ណោះគឺ :
.វិជ្ជាគុណកថា (ពាក្យកាព្យ)
.គោតមប្រវត្តិ(ពាក្យកាព្យ)

.សង្ខេបទសជាតក(បែបសិក្សា,១៩៥៩)


No comments