Header Ads

វិធីថែរក្សាផ្កាឲ្យស្រស់យូរ!

ជាទូទៅ យើងសង្កេតឃើញថា ផ្កាដែលយើងកាច់យកមកលក់ ឬដាក់តាំងក្នុងថូ វាឆាប់ស្រពោន ហើយបាត់បង់សំរស់ក្នុងរយៈពេល១ ទៅ ២ ថ្ងៃក្រោយកាត់ ។ ប៉ុន្តែយើងមានវិធីសាស្ត្រសាមញ្ញមួយ
ដើម្បីរក្សាទុកផ្កាឲ្យនៅមាន ភាពស្រស់បានយូរ រហូតដល់រយៈពេល៤ ទៅ ៧ ថ្ងៃ (អាស្រ័យលើប្រភេទផ្កា)។





វិធីថែរក្សាផ្កាឲ្យបានយូរ បង្ហាញជូនដូចខាងក្រោម :

នៅពេលដែលយើងប្រមូលផលផ្កាបានហើយ

ត្រូវចិតគល់ទងផ្កាឲ្យមានមុខកាត់បញ្ឆិត ដើម្បីឲ្យវាស្រូបទឹកបានគ្រប់គ្រាន់ ព្រោះបើយើងចិតទងផ្កាត្រង់ស្មើនោះ ពេលដែលយើងរៀបដាក់ក្នុងថូ ផ្ទៃមុខកាត់នេះផ្អឹបជាប់នឹងផ្ទៃបាតថូ ដែលធ្វើឲ្យវាមិនអាចស្រូបទឹកបានគ្រប់គ្រាន់។


  •  រៀបចំដាក់ទងផ្កាចូលក្នុងថូ ឬឧបករណ៍ដែលរក្សាទុកផ្កា ឲ្យមានដក់ទឹកនៅក្នុងនោះត្រឹមកំរិតតែលិចផ្ទៃមុខកាត់នៃទងផ្កា តែបន្តិចបានហើយ ។
  • នៅពេលត្រាំផ្កាក្នុងថូ ឬឧបករណ៍រក្សាទុកផ្កានេះ យើងត្រូវចិតគល់ទងផ្កាឲ្យមានមុខកាត់ថ្មីជារៀងរាល់ថ្ងៃ ដើម្បីឲ្យកោសិកាថ្មីនៃទងផ្កាអាចលូតលាស់បន្ត ព្រោះកោសិកាលើមុខកាត់ចាស់វាងាប់រលួយ មិនអាចបន្តការលូតលាស់បាន ទៀតទេ។
  • ចំពោះទឹកត្រូវផ្លាស់ប្តូរទឹកនៅក្នុងថូជារៀងរាល់ថ្ងៃ ពីព្រោះទឹកដែលយើងដាក់ត្រាំនោះមានមេរោគ បើយើងត្រាំច្រើនថ្ងៃ នាំឲ្យទងផ្ការលួយ ផ្កានឹងស្វិតស្រពោន។ ការងារនេះធ្វើទន្ទឹមគ្នានៅពេលយើងចិតគល់ ទងផ្កាជាថ្មី ។ យើងត្រូវធ្វើដូច្នេះជារៀងរាល់ថ្ងៃរហូតទាល់តែផ្កាមាន
  • សភាពអន់ខ្លាំង ដែលយើងមិនចង់ថែរក្សាទុកតទៅទៀត ។



តាមបទពិសោធន៍ផ្ទាល់របស់នាងខ្ញុំ កន្លងមក ឃើញថា ពពួកផ្កាមួយចំនួន ដូចជា ផ្កាដំណក់ទឹក
ភ្លៀង ចន្ធូ វីយ៉ូឡែត និងប៉ៃលិនវាអាចរក្សាភាពស្រស់បានរហូតដល់ ៤ ទៅ ៥ ថ្ងៃ បើយើងអនុវត្តតាម
របៀបខាងលើ ។


សរុបមក ដើម្បីថែរក្សាផ្កាឲ្យបានយូរ យើងត្រូវអនុវត្តនូវចំណុចមួយចំនួន ដូចខាងក្រោម :

– ពេលប្រមូលផលមកហើយ ត្រូវចិតគល់ទងផ្កាឲ្យមានមុខកាត់បញ្ឆិត

– ដាក់ត្រាំក្នុងថូ ដោយចាក់ទឹកឲ្យលិចគល់មុខកាត់បន្តិចបានហើយ
– ផ្លាស់ទឹក និងចិតគល់មុខកាត់ជារៀងរាល់ថ្ងៃ។

អត្ថបទដោយ៖ ខេមបូឌាអេចបេ្រសញូស៍


No comments