Header Ads

ជីវប្រវត្តិសង្ខេបនៃ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ១៨៦៥-១៩៣៦ (ភាគ១)

អ្នកភិរម្យភាសាអ៊ូ  ឈ្មោះពេញ អ៊ុក អ៊ូ ហៅ ង៉ុយ កើតនៅ គ.ស ១៨៦៥​ ត្រូវនឹង ព.ស ​២៤០៨​ នៅភូមិអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្តកណ្ដាល។ បិតាលោកនាម អ៊ុក ធ្វើមេឃុំកំបូល មានគោរម្យងារជាចៅពញាធម្មធារា។ ចៅពញាអ៊ុក ជាប់សាច់ញាតិនឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង
ជាបុត្រីរបស់ចៅពញាម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា។ មាតានិងបិតាលោកជាកូនទីពីរ នៅក្នុងគ្រួសារ។ កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដអក្សរសាស្រ្ដនៅវត្តបឹងចេក ភូមិបែកស្គរ ឃុំបែកចាន ក្នុងស្រុកកំណើតរបស់លោក។
  កុមារ អ៊ុក អ៊ូ ជាក្មេងម្នាក់ ឧស្សារហ៏រៀនសូត្រ។លោកបានបួសជាសាមណេរ នៅក្នុងវត្តនោះ។ ប៉ុន្មាន
ឆ្នាំក្រោយមកលោកបានចាកសិក្ខាបទ ទៅបំរើមាតាបិតា ហើយបានធ្វើជា ស្មៀនរបស់ឪពុកលោកក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះអាយុបាន២១ឆ្នាំ​ លោកបានបំពេញឧបសម្បទាជាភិក្ខុនៅក្នុង
វត្តដដែល ដោយមាន ឧបជ្ឈាយ៏នាម សាល់ និងលោកគ្រូសូត្រស្ដាំនាម ជ្រូក ជាកម្មវាចា លោកគ្រូសូត្រឆ្វេង នាម អ៊ុង ជាអនុស្សាវនៈ។ភិក្ខុអ៊ូ បានរៀនសូត្រធម៍អាថ៍ និងរៀនប្រែព្រះត្រៃបីដក ដំបូង
ក្នុងសំណាក់លោកគ្រូអាចារ្យ ទិត្យ នៅវត្តអង្គបឹងចេក។ បន្ទាប់មក លោកស្វែងរករៀនវិបស្សនាកម្មដ្ឋានក្នុងសំណាក់លោកអាចារ្យច្រើនកន្លែងទៀត។ លោកបានគង់នៅក្នុងផ្នួសជាភិក្ខុបាន៥ ឆ្នាំ លុះ
ចេះដឹងល្មមប្រើការបានហើយ លោកបានចាកសិក្ខាបទមកប្រកបជីវភាពជាគ្រហស្ថវិញ។ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឪពុក របស់លោកដែលជាមេឃុំ ដោយមានងារជាស្មៀនផង។ ដល់ពេលស្រុកភ័ន្ដប្រែលោកលាឈប់លែងធ្វើការរាជការ ហើយរស់នៅជាកសិករធម្មតា។
សូមតាមដាននៅវគ្គបន្ដរទៀត.....



No comments