Header Ads

សៀង ចន្ធា បំបែកប្រវត្តិសាស្ត្រជាកីឡាករកម្ពុជាដំបូងគេបង្អស់ឈ្នះស្បែកជើងមាសក្នុងពានរង្វាន់នៅតំបន់អាស៊ាន

ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង សៀង ចន្ធា បានបំបែកនៅប្រវត្តិសាស្ត្រក្លាយជាកីឡាករដំបូងគេបង្អស់របស់កម្ពុជាដែលបានឈ្នះស្បែកជើងមាសពានរង្វាន់ផ្លូវការនៅក្នុងតំបន់អាស៊ានសូម្បីតែកីឡាករឆ្នើមកាលពីអតីតកាលលោក ឌឿ សុខុម, ហុក សុចិត្រា និងបច្ចប្បន្ន ចាន់ វឌ្ឍនាកា និងកែវ សុខផេង ក៏មិនអាចធ្វើបានយ៉ាងល្អដូចរួបគេ។
កីឡាករវ័យ១៥ឆ្នាំរូបនេះ បានក្លាយជាម្ចាស់ស្បែកជើងមាសនៅក្នុងពានរង្វាន់ AFF U-15 Championship 2017 ជាមួយគ្រាប់បាល់៥គ្រាប់ ខណៈសូម្បីតែអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជាមានឈ្មោះល្បីដូចជាព្រឹទ្ធាចារ្យលោក ឌឿ សុខុម បានត្រឹម៣គ្រាប់ តាមពីក្រោយកីឡាករ Hossein Kalani ( ៥គ្រាប់ ) នៅក្នុងពានរង្វាន់ AFC Asian Cup 1972 លោក ហុក សុចិត្រា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិិកម្ពុជា បច្ចុប្បន្នជាអ្នកចាត់ការទូរទៅក្លិប វិសាខា រកបានត្រឹម៣គ្រាប់ដែលកាលនោះប្រជែងជាមួយម្ចាស់ស្បែកជើងមាសនៅក្នុងពានរង្វាន់ AFF Suzuki Cup 2000។
ចំណែកកាលពីពេលថ្មីៗនេះ ចាន់ វឌ្ឍនាកា និង កែវ សុខផេង រកបានម្នាក់៣គ្រាប់ស្ថិតនៅក្រោមម្ចាស់ស្បែកជើងមាស Sithu Aung ( ៥គ្រាប់ ) ព្រឹត្តិការណ៍កីឡាតំបន់អាសុីអាគ្នេយ៍២០១៥ ( SEA Games 2015 )។
ចន្ធធា ក៏ជាសមាជិកមួយរូបជួយអោយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ ទទួលបានចំណាត់ថ្នាក់លេខ៤កាលពីឆ្នាំមុននៅ AFF U-16 Championship ក្រោយចាញ់ថៃ ០ទល់៣ ចំណែកឆ្នាំ២០១៧នេះវិញក៏បានជួយ U-15 កម្ពុជា ស្ថិតលេខ៣នៅក្នុងពូល B នៃពានរង្វាន់ AFF U-15 Championship។


No comments