Header Ads

ជីវប្រវត្តិសង្ខេបនៃអ្នកនិពន្ធ ទី ជាហួត (១៩៤៩-១៩៨៦)




អ្នកនិពន្ធ ទី ជីហួត កើតនៅឆ្នាំ១៩៤៩ ក្នុងត្រកូលកសិករមួយនៅភូមិខ្សាច់លុបឃុំត្រពាំងសាច់
ស្រុកបាទី ខេត្តតាកែវ។ពេលអាយុ៦ឆ្នាំ ឪពុករបស់គាត់បាននាំគ្រួសារមករស់នៅក្នុងភ្នំពេញ ដោយ
មានមុខរបរជាជាងកាត់សក់។ នៅពេលសិក្សា ក្នុងវិទ្យាល័យ អនុវត្តដែលជាសាលាអមមហាវិទ្យា
ល័យគរុកោសល្យក្រុងភ្នំពេញ លោកបានព្យាយាមតែងកំណាព្យនិងចុះផ្សាយតាមសារព័ត៌មាន
នានា។ ឆ្នាំ១៩៦៩ បេលបានបញ្ចប់ការសិក្សា លោកបានចូលធ្វើជាអ្នកយកព័ត៌មាន តាមខេត្តសម្រាប់សារព័ត៌មាននៅភ្នំពេញ។ ឆ្នាំ១៩៧១ លោកបានឈប់ធ្វើជាអ្នកយកព័ត៌មាន
ហើយផ្ដើមសរសេរសៀវភៅប្រលោមលោក។ ក្រោយថ្ងៃរំដោះ ១៧មករា ឆ្នាំ១៩៧៥ លោកត្រូវ
បានពួកប៉ុលពតជម្លៀសទៅភូមិត្រពាំងថ្ម សង្កាត់ប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង។ ក្រោយ
ថ្ងៃរំដោះ៧មករា១៩៧៩លោកចូលបម្រើរការងារ ជាប្រធានការិយាល័យនិពន្ធសិល្បៈ និងល្ខោន
នៅនាយកដ្ឋានវិទ្យុសម្លេងប្រជាជនកម្ពុជា នៃក្រសួងឃោសនាការវប្បធម៌សាព័ត៌មាននិងកីឡា។
ចាប់ពីពេលនេះ លោកបានសរសេរសិល្បៈគ្រប់រូបភាព ល្ខោនបាសាក់ រឿងយឺកេ រឿងល្ខោននិយាយ អាយ៉ៃរឿង អាយ៉ៃឆ្លើយឆ្លង ចម្រៀងបុរាណ
ចម្រៀងសម័យ។ល។ ឆ្នាំ១៩៨៤ លោកបាននិពន្ធប្រលោមលោករឿង"វិលរកទ្រនំ"។ ខែមិថុនាឆ្នាំ១៩៨៦ លោកបានទទួលមរណភាពដោយរោគ
គាពាធ។
ស្នាដៃនិពន្ធ

.អ្នកលេងជាយសមុទ្រ,ប្រលោមលោក,១៩៧០
. គុហាថ្មលឿង,ប្រលោមលោក,១៩៧១-១៩៧២
.អ្នកតាត្បូងខ្មៅ,ប្រលោមលោក,១៩៧២
.ឃាតករអាវ៉ាសែ,ប្រលោមលោក,១៩៧២
.ម្រាមភ្លើង,ប្រលោមលោក,១៩៧៣
.ម្រេញគង្វាល,ប្រលោមលោក,១៩៧៤
.យមរាជប្រមឹក,ប្រលោមលោក,១៩៧៤
.ដាវផ្កាប្រាំមួយពណ៌,ប្រលោមលោក,១៩៧៥
.អញមកវិញហើយ,ប្រលោមលោក,១៩៧៥
១០.ជ្រោងទង់ប្រយុទ្ធដើម្បីបំបាត់ភាពមិនចេះអក្សរ,អាយ៉ៃឆ្លងឆ្លើយ,១៩៨០
១១.អបអរខួប៣៥បុណ្យឯករាជ្យសាធារណរដ្ឋវៀតណាម,អាយ៉ៃឆ្លងឆ្លើយ,១៩៨០
១២.ពង្រឹងស្មារតីចំពោះឧបាហកល្បខ្មាំង,អាយ៉ៃឆ្លងឆ្លើយ,១៩៨០
១៣.ប្រជាជនកម្ពុជា និងបុណ្យភ្ជុំបិណ្ឌតាមប្រពៃណី,អាយ៉ៃឆ្លងឆ្លើយ,១៩៨០
១៤.ទម្ងន់ទោសរបស់បនក្បត់ប៉ុលពត ក្នុងភ្លើងនរកអវីចី,យីកេរឿង,១៩៨០
១៥.៧មករា ថ្ងៃជោគជ័យនៃបដិវ្តន៍សង្គមនិយមបរិសុទ្ធ,យីកេរឿង,១៩៨០

No comments