Header Ads

ខ្សែ​ប្រយុទ្ធ សុក សំណាង ជា​ម្ចាស់​គ្រាប់​បាល់​ទី១២​​ដែល​​បំប៉ោង​សំណាញ់​ទី​ឱ្យ​កម្ពុជា ក្នុង​ពាន U23 ជើង​ឯក​ទ្វីប​អាស៊ី

ក្រុម U23 កម្ពុជា បានបញ្ចប់បេសកម្មរបស់ខ្លួនក្នុងពានរង្វាន់ជើងឯកយុវជនក្រោមអាយុ២៣ឆ្នាំ (U23) ត្រឹមវគ្គជម្រុះតាមពូលជាលើកទី៣ ខណៈអាយុកាលនៃពានរង្វាន់នេះបើកឡើងបាន៣លើកទាំងលើកនេះហើយ។ ៣លើកមកនេះកម្ពុជា ទាត់បញ្ជូលទីគូប្រកួតបាន១២គ្រាប់មកហើយនិងរបូតគ្រាប់បាល់រហូតដល់២៤គ្រាប់។
គ្រាប់បាល់ជ័យជម្នះចុងក្រោយរបស់កីឡាករ សុក សំណាង លើក្រុមហ្វីលីពីន បានកត់ត្រារូបគេឈរជាម្ចាស់គ្រាប់បាល់ទី១២ឱ្យក្រុមកម្ពុជា ក្នុងចំណោមម្ចាស់គ្រាប់បាល់ទាំង១០នាក់។ នេះជាលើកដំបូងដែលលោក Leornado ដាក់រូបគេក្នុងជម្រើស១១នាក់ដំបូង ខណៈរាល់លើបានត្រឹមស្ថិតក្នុងបញ្ជីឈ្មោះកីឡាករបម្រុងប៉ុណ្ណោះ។



No comments